ឈប់ឆ្ងល់! បើរាល់ថ្ងៃធ្វើតែទម្លាប់៣នេះហើយគឺជាដើមហេតុធំបំផុតនាំឲ្យមុខចាស់មុនអាយុ

ចៀសបានចៀសទៅ! ទម្លាប់៣ ធ្វើឲ្យស្បែកមុខចាស់ ជាំ ជ្រួញ ពិត​ណាស់​ រាងកាយ​យើង​តែងតែ​វិវត្ត​ទៅ​តាម​ពេលវេលា​ជានិច្ច។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ចាស់​មុន​អាយុ​ផង​ដែរ។ តើ​កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ? គួរ​ការពារ​បែប​ណា? ជាទូទៅសញ្ញាដែលបង្ហាញពីអាការះនៃស្បែក​ប្រែប្រួល​ មានដូចជា​ លេចចេញនៅ​ស្នាម​ជ្រីវជ្រួញ ស្ងួត មាន​ស្នាម​អុជ​ខ្មៅ ជាំ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​នៅ​ជុំវិញ​ថ្ពាល់។យ៉ាងណាមិញយើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា​ កត្តា​បរិស្ថាន​ និង​របៀប​របប​រស់​នៅ​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​​ឆាប់​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​លឿន​ជា​ការ​រំពឹង​ទុក​។ ដូច្នេះ​ បើ​មិន​ចង់​ភ្ញាក់​ពី​គេង​​មក​ឃើញ​ផ្ទៃ​មុខ​កាន់​តែ​ដុនដាប​ទេ​នោះ​ គ្នា​យើង​គួរ​​តែ​ចាប់​ផ្ដើម​ប្ដូរ​ទម្លាប់​ទាំង៣នេះ​ចេញ​ភ្លាម​​ទៅ​​។

១. ញ៉ាំ​ផ្អែម​ច្រើន​ពេក

​ការ​ញ៉ាំ​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយវា​​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​ ព្រម​ទាំង​​​ពន្លឿន​នូវ​​ភាព​ចាស់​​ថែម​ទៀត​ផង​។​ ​ជាក់ស្ដែង​ ​ជាតិ​ខូឡូជែន​ និង​ភាព​យឺត​នៃ​ស្បែក​នឹង​កាន់​តែ​ចុះ​ខ្សោយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ផ្អែម​ខ្លាំង​ ហើយ​ក៏​​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​​ស្បែក​តែ​ម្តង​​។​​​​​​​​​​​

២. គេង​មិន​គ្រប់​គ្រាន់

នៅ​ពេល​ដែល​យើង​គេង​លក់​ កម្រិត​អ័រម៉ូន​ស្រ្តេស​ នឹង​ត្រូវ​ថយ​ចុះ​​ ហើយ​ស្បែក​របស់​យើង​ក៏​​ត្រូវ​បាន​ជួសជុល​​​តាម​បែប​ធម្មជាតិ​​​ផង​ដែរ​​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​គេង​មិន​គ្រប់​គ្រាន់​ទេ​នោះ​ កម្រិត​អ័រម៉ូន​ស្រ្តេស​នឹង​ឡើង​ខ្ពស់​ ​ដែល​អាច​ចូល​ទៅ​បំផ្លាញ​​​ជាតិ​ខូឡាជែន​ និង​ធ្វើ​ភាព​យឺត​នៃ​ស្បែក​ចុះ​ថយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។​

៣. មិនលាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

កាំរស្មី​UVចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​អាវុធ​ដ៏​​កាច​សាហាវ​ ដែល​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​​នៅ​ពេល​ដែល​យើង​​​មិន​បាន​ប្រុង​ប្រយ័ត្ន​។ ​វា​នឹង​​ធ្វើ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​បាត់​បង់ ហើយ​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញ​​នៅ​ក្នុង​មួយ​រំពេច​។ ដូចនេះខ្ញុំសូមណែនាំ  Sberk Centella Sunscreen ដែលជាក្រែមការពារកំដៅថ្ងៃដោយមានរូបមន្ដផ្សំឡើងពី Centella asiatica ដែលជាសារធាតុចិញ្ចឹមធ្វើឲ្យស្បែកមានសុខភាពល្អ ល្អបំផុតក្នុងការផ្ដល់សំណើមបន្ថែមដល់ស្បែក និងរក្សាសំណើមនៅលើផ្ទៃមុខបានយូរ លាបងាយជ្រាបចូលស្បែកបានលឿនប្រើប្រាស់បានគ្រប់សភាពស្បែកមុខ បុរសនារី។

យ៉ាងណាមិញការថែទាំមិនថាផ្នែកខាងក្នុង(ខ្លួន) និងផ្នែកខាងក្រៅ(ស្បែក) គឺវាត្រូវការឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា ការសម្អាត ការការពារ និងការបំប៉ន…ឧទាហរណ៏ដូចជាស្បែកមុខយើងចឹង យើងត្រូវមាន

» ហ្វូមសម្រាប់លាងសម្អាតដែលសាកសមនិងស្បែករបស់យើង

» ក្រែមការពារកម្តៅថ្ងៃ ដែលប្រើដើម្បីការពារនិងមិនមានសារធាតុដែលប៉ះពាល់ដល់ស្បែករបស់យើង

» សេរ៉ូមដើម្បីបំប៉នស្បែកជាដើមដូចជាសារធាតុ hyaluronic acid, vitamin c, retinol… ដែលសាកសមនិងស្បែករបស់យើង
*តែទោះជាយ៉ាងណាយើងគួរតែព្រឹក្សាជាមួយអ្នកជំនាញអោយបានច្បាស់លាស់ដើម្បី ច្បាស់ថា សាកសមនិងស្ថានភាពស្បែកយើងក្នុងពេលបច្ចុប្បន្ន

ដូច្នេះហើយដើម្បី​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​ គ្នា​យើង​គួរ​​តែ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​ ហើយជាពិសេសទៀតនោះគួរតែកុំចោលនៅការថែទាំស្បែកដោយការប្រើប្រាស់នូវក្រែមការពារកម្ដៅថ្ងៃ ដែលផលិតផលមួយនេះយើងមិនត្រូវរំលងឡើយក្នុងការធ្វើ Step​ Skincare ទាំងអស់ជាប្រចាំថ្ងៃ ៕

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Previous
Previous

ផលិតផលតួឯកទាំង៣ ដែលចាំបាច់ណាស់ត្រូវមាន

Next
Next

ស្បែកមុខរោល រមាស់ ស្ងួតប្រេះដូចក្រឡាផែនទី សាកប្រើ S’Berk AHA/BHA Toner ធានាបាត់ដូចគេបេះ