ធ្វើម៉េចអាយុប៉ុន្មានក៏ស្បែកនៅតែមើលទៅឃើញក្មេង!

តាមពិតទៅវាគ្មានថ្នាំទេវតាដែលលេបទៅសាច់ចាំអ្វីទេ ក្នុងនាមជា Doctor ខ្មែរជំនាញផ្នែកត្រង់ៗតែម្តង ខ្ញុំនឹងប្រាប់បងប្អូនពីវិធីសាស្ត្រ ៣យ៉ាង! សាកធ្វើតាមមើលទៅ:

1. សត្រូវលេខ១គឺពន្លឺព្រះអាទិត្យ៖ ពន្លឺព្រះអាទិត្យគឺជាមេខ្លោងធំជាងគេនៃភាពចាស់មុនអាយុរបស់កោសិកាយើង រាល់ថ្ងៃមុនពេលចេញទៅក្រៅ ត្រូវប្រាកដថាយើងបានប្រើប្រាស់ឡេការពារកម្តៅថ្ងៃដែលមាន SPF 50/PA+++៣បូកទ្បើងលើ និងពាក់សម្លៀកបំពាក់ឃ្លុំការពារបន្ថែមទៀតទើបគ្រប់គ្រាន។

រូបតំណាង

2. អាហារមិនល្អធ្វើឲ្យសាច់ឆាប់ចាស់៖ ការទទួលទានអាហារដែលមានតុល្យភាពល្អ សម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ នឹងជួយទ្រទ្រង់សុខភាពស្បែក ឲ្យមានសភាពក្មេងជាងវ័យ គ្រប់របបអាហារគួររួមបញ្ចូលបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់។

រូបតំណាង

3. ស្បែកក៏ចេះផឹកទឹកដែរ៖ ផ្តល់សំណើមឲ្យស្បែកជាប្រចាំ នឹងជួយរក្សាភាពយឺត និងភាពតឹងហាប់ណែនរបស់ស្បែក បងប្អូនគួរញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ (ប្រញាប់ផឹកទឹកពេលស្រេកទឹក មិនចាំបាច់កំណត់បរិមាណក្នុងមួយថ្ងៃទេ ស្តាប់តាមខ្លួនយើងត្រូវការប៉ុណ្ណា ផឹកប៉ុណ្ណឹងទៅបានហើយ) ឆ្លាតចេះប្រើឡេផ្ដល់សំណើមដែលសាកសមនឹងប្រភេទស្បែករបស់យើង សម័យនេះផលិតផលល្អមិនខ្វះទេ ដូចជាប្រ៊េន S'berk ជាដើមហិហិ។

រូបតំណាង

អានមកដល់ចំនុចនេះហើយខ្ញុំ Free ថែមជូន២ចំនុចសំខាន់ជាងគេឲ្យចុះ នេះជាអាថ៍កំបាំងដែលគេក្មេងជាងយើង ឬធ្វើឲ្យយើងក្មេងជាងគេ ទោះគេមានអាយុតិចជាងយើងក៏ដោយ ខ្ញុំធានា៖

4. ចេះប្រើផលិតផលដែលមាន Active Ingredients ជំរុញការជម្រុះកោសិកាចាស់របស់ស្បែក ជំនួសឲ្យការដុសខាតស្បែកបែបខ្លាំងៗ៖ សារធាតុដូចជា Retinol ប្រភេទក្រុមគ្រួសាររបស់វីតាមីនអេ / អាស៊ីត hyaluronic, វីតាមីនC និងពពួក peptides សុទ្ធតែជាសារធាតុជួយជម្រុះកោសិកាចាស់បានយ៉ាងល្អឥតខ្ចោះ ជួយកាត់បន្ថយស្នាមផ្នត់ ស្នាមជ្រួញ និងស្នាមអុជខ្មៅបានយ៉ាងលឿន។ តែកុំភ្លេចវាជា Active Ingredients ចឹងត្រូវប្រើដោយប្រយ័ត្នប្រយែងណា។

រូបតំណាង

5. គេងឱ្យបានគ្រប់គ្រាន់ អាចគ្រប់គ្រង Stress៖ ការគេងមិនគ្រប់គ្រាន់ នាំឲ្យប្រឈមមុខនឹងបញ្ហា Stress អាចធ្វើឱ្យស្បែកឆាប់ចាស់បាន។ ត្រូវដាក់គោលដៅគេងឱ្យបាន 7-8 ម៉ោងជាប្រចាំ ហើយព្យាយាមគ្រប់គ្រង Stress ផងដែរ អាចចេញក្រៅ ទៅដើរលេងបន្ធូរអារម្មណ៍ ឬក៏ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត លេងជាមួយកូនឆ្កែ កូនឆ្មា ឬសត្វចិញ្ចឹមនានា សុទ្ធតែជាវិធីដែលពេទ្យជំនាញចិត្តសាស្រ្តណែនាំ កុំអីតិចថ្នាំៗនោះ វាមិនល្អទេ។

រូបតំណាង

សូមចាំថាយើងមិនអាចគេចផុតពីភាពចាស់បានទេ ប៉ុន្តែយើងអាចមើលថែខ្លួនឯងដើម្បីធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យបាន។

បើមានបញ្ហាខ្លាំងវិធីនេះក៏មិនអាចជួយបានច្រើនដែរ បងប្អូនត្រូវទៅពិគ្រោះនិងទទួលសេវាកម្មពីគ្លីនិចជំនាញដែលយើងទុកចិត្ត ព្រោះវានឹងជួយឱ្យបងប្អូនឃើញលទ្ធផលកាន់តែប្រសើរ។ នៅ DR PROFESSIONAL យើងតែងតែស្វែងរកបច្ចេកវិទ្យាចុងក្រោយដើម្បីជួយបញ្ហាស្បែកបងប្អូន ក៏ដូចជាផ្ដល់ការព្រឹក្សាដោយឥតគិតថ្លៃ ថែមទាំងផ្តល់ជូននូវ ប្រូម៉ូសិនពិសេសៗ ជាប្រចាំដល់ប្រជាជនខ្មែរយើងជារៀងរាល់ខែ។យើងបារម្ភពីទុក្ខកង្វល់របស់បងប្អូន បញ្ហាសម្រស់ពេលខ្លះវាពិតជាប៉ះពាល់ខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ ទាំងនៅសាលរៀន សង្គមក្រុមគ្រួសារ និង ការងារមុខជំនួញផងដែរ។ ឈប់បារម្ភទៅ ហើយទុកការងារនេះឲ្យ DR PROFESSIONAL ជាអ្នករ៉ាប់រងវិញបាន។

សម្រាប់បងប្អូនកំពុងមានបញ្ហាទាំងនេះ ខ្ញុំក៏មានផ្តល់ជូននូវកាដូពិសេសសម្រាប់ឱកាសបុណ្យអុំទូកឆ្នាំ2023នេះ ធំយកតែមែនទែនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ វិច្ឆិកា ២០២៣ តែម្តងដោយមានការបញ្ចុះតម្លៃចាប់ពី 5%ដល់20%ឯណោះ។

យើងមានម៉ាស៊ីន HIFU សាកសមបំផុតសម្រាប់បងប្អូនដែល៖

- មានស្បែកមុខយារធ្លាក់ បាត់បង់សរសៃ Collagen/Elastin នាំឲ្យស្បែកមិនតឹងហាប់ណែន

- ស្បែកមុខខ្មៅស្រអាប់ គ្មានពន្លឺ

- មិនមានទម្រង់រឹមមុខច្បាស់លាស់

- ភ័យខ្លាចការវះកាត់

- និង មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំ

បញ្ជាក់៖ HIFU អាចប្រើបានទាំងផ្ទៃមុខ និងដងខ្លួនតែម្តង៕

ម៉ាស៊ីន Dynamic Pulsed Light Facial Treatmentឬ DPL៖

- ជួយជម្រុញការផលិតកោសិកាថ្មី

- ជួយជម្រុញការផលិត កូឡាជែន ធ្វើអោយមុខតឹងណែន

- កាត់បន្ថយស្នាមជ្រីវជ្រួញ បំបាត់សរសៃឈាមវែនដែលកកស្ទះលើផ្ទៃមុខ

- ជួយធ្វើអោយមុខស ភ្លឺថ្លា

ទ្បេការពារកំដៅថ្ងៃ Centella Watery Sunscreen របស់ប្រេន ស្បែក-SBERK៖

* SPF50 ការពារស្បែកពីUVB និង PA++++ការពារស្បែកពីUVA

* ជាប្រភេទ Water Base ដែលជ្រាបចូលក្នុងស្បែកបានយ៉ាងល្អ

* មិនមានផ្ទុកពពួកអាល់កុល ឬ ទឹកអប់នោះទេ

* សារធាតុស្រាលៗ ជួយផ្តល់សំណើមបន្ថែមដល់ស្បែក

* មិនស្អិត ឬ បន្សល់សៗនៅលើមុខ និង មិនក្រហាយភ្នែក

* ប្រើប្រាស់បានគ្រប់សភាពស្បែកមុខ

+ ហេតុអ្វីត្រូវរើស S’berk Centella Watery Sunscreen?

- No Oxybenzone, No Paraben

- No essential oil , Fragrance Free

- No PEG, No Propylene Glycol

- No animal Tested, No animal-derived ingredients

- Non Oily , No white cast

- Water base , Light Weighted

ខ្ញុំបានផលិត បរិមាណច្រើនប្រើបានយ៉ាងគ្រប់គ្រាន់រហូតដល់ 80ml​ ក្នុងតម្លៃប្រម៉ូសិនតែ25$ ប៉ុណ្ណោះ។

💦 BIG Water Festival Promotion 💦💥

ចាប់ពីថ្ងៃទី ១៦ ដល់ ៣០ វិច្ឆិកា ឆ្នាំ២០២៣

"ពិធីបុណ្យ អុំទូក" ឆ្នាំនេះពិតជាធំ និង អស្ចារ្យជាងឆ្នាំមុនៗ DR Professional Clinic ក៏កាន់តែអស្ចារ្យដូច គ្នា ផ្តល់ជូននៅប្រម៉ូសិន Free Free… ដែល មិនធ្លាប់ មានពីមុនមក ទៅលើសេវាកម្មជាច្រើនជូនបងៗអតិថិជនជាទីស្រលាញ់🥰

👉🏻រាល់អតិថិជនទិញ សេវាកម្មទូទៅ ទទួលបាន Discount 5%

👉🏻រាល់អតិថិជនទិញ សេវាកម្មចាប់ពី 2សេវាកម្មទ្បើងទៅ ទទួលបាន Discount 10%

👉🏻រាល់អតិថិជនទិញ សេវាកម្មចាប់ពី 3សេវាកម្មទ្បើងទៅ ទទួលបាន Discount 20%

Previous
Previous

សាហាវណាស់! ត្រឹមតែ៣ម៉ោងមានអ្នកចូលមើលការប្រកួត «អ្នកលេងគុន» ១.៨លានអ្នក

Next
Next

IGNITE CAMBODIA : តិកនិកសម្ងាត់ដែលខ្ញុំប្រើដើម្បីយកឈ្នះបញ្ហា Self-doubt ឬ ការមិនមានទំនុកចិត្តលើខ្លួនឯង​