Ignite Cambodia Event
ហេតុអ្វីបានជាយេីងមិនពូកែ ឬ មានភាពល្អគ្រប់គ្រាន់ដូចអ្នកនៅជុំវិញខ្លួន? សូមធ្វើការណែនាំវាគ្មិន លោកវេជ្ជបណ្ឌិត សែម រតនា ជាមួយប្រធានបទ "Overcoming Self-Doubt" ដែលនឹងមកចែករំលែកអំពីគន្លឹះ ដែលធ្វើឱ្យលោកលែងសង្ស័យលើសមត្ថភាពរបស់លោក ហើយអាចក្លាយខ្លួនទៅជាមនុស្សជាទីស្រលាញ់របស់មហាជនបាន។
វេជ្ជបណ្ឌិតសែម រតនា (អេរិច) បន្ទាប់ពីបញ្ចប់ជំនាញផ្នែកវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅក្នុងឆ្នាំ ២០១៤ លោកបានបង្កើត មជ្ឈមណ្ឌលកែសម្រស់ ឌីអ ប្រឺហ្វេសសិណល ក្រោយដំណើរការបានមួយឆ្នាំលោកវេជ្ជបណ្ឌិតបានសហការជាមួយដៃគូរបស់គាត់ម្នាក់ទៀតនោះគឺ លោកវេជ្ជបណ្ឌិត យ៉ែម មន្នោរ័ត្ន ដែលមានជំនាញព្យាបាលរោគសើរស្បែក និងត្រួតពិនិត្យលើផលិតផលថែរក្សាស្បែកក្នុងប្រទេសផងដែរ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលកែសម្រស់ ឌីអ ប្រឺហ្វេសសិណល ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនមានឈ្មោះល្បីល្បាញហើយអាចពង្រីកសាខារហូតដល់៨សាខាទូទាំងប្រទេស។ ក្រៅពីមុខជំនួញផ្ទាល់ខ្លួន វេជ្ជបណ្ឌិតសែម រតនា ក៏ជាអ្នកផលិតមាតិកាម្នាក់ដ៏ពេញនិយមម្នាក់ ក្នុងការចែករំលែកពីចំនេះដឹងល្អៗ បែបវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត ផ្តល់ជាផ្នត់គំនិតថ្មីៗ ជាកំលាំងបណ្តាលចិត្តអាចជំរុញទឹកចិត្តដល់យុវវ័យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានការយល់ដឹងច្រើនជាមុនផងដែរ។ វេជ្ជបណ្ឌិតសែម រតនាតែងតែសូកបញ្ចូលសារវិជ្ជមានដល់យុវវ័យ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ដើម្បីឲ្យពួកគេមានការតស៊ូនៅក្នុងជីវិត ត្រូវតែជឿជាក់លើខ្លួនឯងព្រោះនោះជាអ្វីដែលធ្វើឲ្យគាត់អាចឈរនៅចំនុចសព្វថ្ងៃនេះបាន៕