About Me

វេជ្ជបណ្ឌិតសែម រតនា (អេរិច) បន្ទាប់ពីបញ្ចប់ជំនាញផ្នែកវេជ្ជបណ្ឌិតពីសកលវិទ្យាល័យវិទ្យា សាស្រ្តសុខាភិបាល នៅក្នុងឆ្នាំ ២០១៤ លោកវេជ្ជបណ្ឌិតបានបង្កើត មជ្ឈមណ្ឌលកែសម្រស់ ឌីអ ប្រឺហ្វេសសិណលក្រោយដំណើរការបានមួយឆ្នាំ លោកវេជ្ជបណ្ឌិតបានសហការណ៍ជាមួយដៃគូរបស់គាត់ម្នាក់ទៀតនោះគឺ លោកវេជ្ជបណ្ឌិត យ៉ែម មន្នោរ័ត្ន ដែលមានជំនាញព្យាបាលរោគសើរស្បែក និងត្រួតពិនិត្យលើផលិតផលថែរក្សាស្បែកក្នុងប្រទេសផង ដែរ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលកែសម្រស់ ឌីអ ប្រឺហ្វេសសិណល ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន មានឈ្មោះល្បីល្បាញហើយអាចពង្រីកសាខារហូតដល់៨សាខាទូទាំងប្រទេស។ ក្រៅពីមុខជំនួញផ្ទាល់ខ្លួន វេជ្ជបណ្ឌិតសែម រតនា ក៏ជាអ្នកផលិតមាតិកាម្នាក់ដ៏ពេញនិយមម្នាក់ ក្នុងការចែករំលែកពីចំនេះដឹងល្អៗ បែបវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត ផ្តល់ជាផ្នត់គំនិតថ្មីៗ ជាកំលាំងបណ្តាលចិត្តអាចជំរុញទឹកចិត្តដល់យុវវ័យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានការយល់ដឹងច្រើនជាមុនផងដែរ។ វេជ្ជបណ្ឌិតសែម រតនាតែងតែសូកបញ្ចូលសារវិជ្ជមានដល់យុវវ័យ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ដើម្បីឲ្យពួកគេមានការតស៊ូនៅក្នុងជីវិតត្រូវតែជឿជាក់លើខ្លួនឯង ព្រោះនោះជាអ្វីដែលធ្វើឲ្យគាត់អាចឈរនៅចំនុចសព្វថ្ងៃនេះបាន៕ ជាង១០ឆ្នាំនៅក្នុងជីវិតអ្នកមុខជំនួញ ដែលមានក្រុមគ្រួសារជាអ្នកធ្វើការទាំងអស់។ មិនមានបទពិសោធន៍ មិនមានអ្នកណែនាំ តស៊ូដើរលើផ្លូវមួយដ៏សែនលំបាក ឧបសគ្គច្រើន មានភាពភ័យខ្លាច មានការបារម្ភជារៀងរាល់ថ្ងៃ តែនៅតែមានអ្វីម្យ៉ាងនៅក្នុងខ្លួនខ្ញុំ ដែលតែងតែខ្សឹបប្រាប់ខ្ញុំថា មិនអីទេ អ្នកអាចធ្វើវាបាន! អ្នកក៏ខ្លាំងពូកែមិនចាញ់អ្នកដទៃដែរ! ទៅ!ទៅមុនបន្តទៀត ទាំងដែលខ្ញុំតែងតែមានមន្ទិលលើសមត្ថភាព ក៏ដូចជាអ្វីៗសព្វគ្រប់បែបយ៉ាងនៅក្នុងជិវិតរបស់ខ្លួនឯងជានិច្ច ខ្ញុំតែងតែគិតថាខ្ញុំមិនល្អគ្រប់គ្រាន់នោះទេ តែសម្លេងនោះវាជាអ្នកតាមថែរក្សាខ្ញុំ រហូតមកពេលនេះទើបខ្ញុំដឹងថា សម្លេងនោះគឺ ជាសម្លេងរបស់ភាពជឿជាក់ ការតែលែងមន្ទិលលើខ្លួនឯងនោះឯង ដែលធ្វើឲ្យខ្ញុំអាចឈរនៅត្រង់ចំនុចនេះបាន។

Dr. Sem Ratana (Eric), after getting his M.D. In 2014, launched his first establishment "DR Professional Beauty Center", after years of hard work with Dr. Monoroth (his co-worker) creating and testing beauty products to perfection. Now, "DR Professional Beauty Center" has become one of the most well-known beauty clinics in Cambodia, has branches across the country, and is trusted by the Cambodians. Besides his career, Dr. Eric tries to spread positivity by making videos sharing general knowledge, history, and his personal journey. He always tries to deliver the message that keeps people going forward, never giving up, and believing in themselves, which are the factors that helped him stand where he is today. More than 10 years in the life of a businessman with an office salary as a family background No experience, no mentor, struggle on a difficult path, many obstacles, many fears, and worries every day, but there is still something in me that always whispers to me, Okay, you can do it! You are also strong, not inferior to others! Go! Go ahead and continue. Even though I have always had doubts about my abilities as well as everything else in my life, I always thought I was not good enough, but that voice has always taken care of me. Only now do I realize that that voice is the voice of confidence, not self-doubt, that allows me to stand at this point.


Business is the art of turning challenges into opportunities. Paint your path with perseverance.