មានមួយទីបនេះក្នុងដៃប្រៀបបានដូចជាមានអាវុធសម្ងាត់កម្ចាត់បញ្ហាមុខចាស់បាក់សម្រស់

មុខស្ងួតមានជ្រួញគ្រប់ផ្នត់ដូចយាយអាយុ៨០ គួរប្រើផលិតផលអ្វីល្អ? ពាក្យថាស្បែកស្ងួតមួយម៉ាត់ស្ដាប់ទៅវាសាមញ្ញណាស់ ប៉ុន្តែបើយើងសាកគិតពីផលប៉ះពាល់នៃស្បែកស្ងួតបន្តិចវាមិនមែនធម្មតាដូចអ្វីដែលយើងគិតទេ។ កាលណាតែស្បែកយើងស្ងួតវាងាយប្រឈមទៅនឹងបញ្ហាជាច្រើនដូចជា មុខឡើងជ្រីវជ្រួញ បាក់សម្រស់ឆាប់ចាស់ ឡើងក្រហម រមាស់ មានរបក ឡើងខ្លាញ់ ងាយឡើងអាមន៏រុយ ផងដែរ ហើយជួនកាលអាចស្ងួតខ្លាំងរហូតចេញឈាម ថែមទៀតផង។

ស្នាមជ្រីវជ្រួញនេះមិនមែនមកពីស្បែកចាស់ជរាទេ តែវាជាស្នាមជ្រីវជ្រួញដែលគេហៅថា Dry line គឺឡើងជ្រួញព្រោះស្បែកខ្វះសំណើម ។ ផលិតផលដែលអាចកែប្រែ Dry Line បានឆាប់រហ័សបាន និង ចំណាយតិច គឺ ផលិតផលដែលផ្តោតទៅលើការផ្តល់សំណើមដល់ស្បែក ។

វានៅតែជាចម្ងល់សម្រាប់អ្នកដែលមានបញ្ហាស្បែកមុខស្ងួតគ្មានសំណើមតើខ្ញុំគួរធ្វើយ៉ាងម៉េច គួរប្រើប្រាស់ផលិតផលបែបណា គួរទៅជួបពេទ្យអត់ ទើបដោះស្រាយបញ្ហាមួយហ្នឹងបាន​? បើរាល់ថ្ងៃព្យាយាមធ្វើគ្រប់យ៉ាងហើយប៉ុន្តែនៅតែគ្មានបានផល អីចឹងថ្ងៃនេះអ្នកទាំងអស់គ្នាអាចធូរចិត្តបានហើយលែងបារម្ភពីបញ្ហាមួយនេះទៅខ្ញុំនឹងមកប្រាប់ពី ingredients មួយប្រភេទដែលនៅប្រទេសជឿនលឿនគេមានការពេញនិយមប្រើប្រាស់ខ្លាំងបំផុតនៅក្នុង Skincare​ ។

យ៉ាងណាមិញ ingredients​ ដែលខ្ញុំចង់មកណែនាំឲ្យបងប្អូនស្គាល់នោះគឺ Hyaluronic Acid ដែលសារធាតុមួយនេះគឺមានច្រើនទម្រង់មែនទែននៅក្នុងផលិតផល Skincare ដូចជាពពួក​ Foam, Moisturizer, Cream ជាដើម។ ប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំលើកយកផលិតផលមួយប្រភេទជាទម្រង់សេរ៉ូមនោះគឺ សេរ៉ូម Sberk Hyaluronic Acid serum​ ដែលវាតួនាទីផ្ដល់សំណើមដល់ស្បែកស្ងួតឫស្បែកខូច កាត់បន្ថយស្នាមជ្រួញនិងស្នាមឆ្នូតតូចៗលើស្បែក រក្សាតុល្យភាពសំណើមសម្រាប់សុខភាពស្បែកល្អបំផុត ជំរុញការផលិតកូឡាជែនធម្មជាតិ ជួយកាត់បន្ថយការលេចចេញអុចៗនិងស្នាមជាំ និងបន្សាបពពួករ៉ាឌីកាល់សេរី។ 

ចំពោះ Hyaluronic Acid នេះគឺអាចប្រើបានគ្រប់ប្រភេទស្បែក មិនថាស្បែកដែលងាយប្រតិកម្មក៏ដោយ។ ល្អសម្រាប់អ្នកដែលមានស្បែកស្ងួត វាជួយផ្ដល់សំណើម អ្នកដែលមានស្បែកមុខខ្លាញ់ប៉ុន្តែមិនចង់បានសារធាតុខ្លាញ់បន្ថែមជាដើម។ មួយវិញទៀតបងប្អូនយើងប្រាកដជាឆ្ងល់ហើយតើ សេរ៉ូម Sberk Hyaluronic Acid serum​ ប្រើពេលណាទើបល្អបានផលលឿន ជាក់ស្ដែងវិធីប្រើ Sberk Hyaluronic Acid serum ឲ្យមានប្រសិទ្ធភាពគឺ ត្រូវលាបភ្លាមៗ ក្រោយពេលដែលលាងមុខហើយ ពីព្រោះពេលហ្នឹងគឺជាពេលដែលស្បែកយើងមានសំណើមស្រាប់ វាងាយជ្រាបចូលស្បែក​។

*តែទោះជាយ៉ាងណាក៏ដោយស្បែកមុខយើងគឺមិនមែនត្រូវការតែសារធាតុមួយមុខនឹងដែរដូចដែលធ្លាប់បានប្រាប់បងប្អូនពីមុនមកចឹងគឺមុខយើងត្រូវការសារធាតុចាំបាច់មួយចំនួនដូចជា

» ហ្វូម (ណែនាំ Sberk Clear Foam) ដើម្បីលាងសំអាតដីធូលី បាក់តេរី ខ្លាញ់ ដែលជាប់លើស្បែកមុខបងប្អូន

» ការពារកម្តៅថ្ងៃ (ណែនាំ Sberk Centella Watery Sun Screen) ដើម្បីការពារស្បែកមុខបងប្អូនពីពន្លឺ UVA & UVB

» សេរ៉ូម Hyaluronic Acid (ណែនាំ Sberk Hyaluronic Acid serum) ដើម្បីផ្តល់សំណើមដល់ស្បែកមុខយើង

» និងសារធាតុមួយចំនួនទៀតដែលមើលទៅតាមស្ថានភាពនៃបញ្ហារបស់បងប្អូន ដែលជាហេតុបងប្អូនគួរតែព្រឹក្សាជាមួយអ្នកជំនាញអោយបានច្បាស់លាស់មុននិងបងប្អូនប្រើប្រាស់ដើម្បីអោយច្បាស់ថាបងប្អូនបានប្រើត្រឹមត្រូវ៕

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Previous
Previous

ស្រីៗមានមុខស្ងួតចៀសបានចៀសទៅរឿងថែទាំស្បែករបៀបនេះ

Next
Next

ផលិតផលតួឯកទាំង៣ ដែលចាំបាច់ណាស់ត្រូវមាន