ស្រីៗមានមុខស្ងួតចៀសបានចៀសទៅរឿងថែទាំស្បែករបៀបនេះ

ទម្លាប់​ថែទាំ​ស្បែក​ដែល​មិន​ស័ក្ដិសម​សម្រាប់​ស្បែក​ស្ងួត​ ពិត​ណាស់​ស្បែក​ស្ងួត​វា​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ស្បែក​របក​ និង​ស្រអាប់​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​បង្ក​ឲ្យ​​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ទៀត​ផង​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​យើង​មិន​ងាយស្រួល​ផ្លាស់ប្ដូរ​ប្រភេទ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​គប្បី​ធានា​ថា​ស្បែក​របស់​យើង​មាន​សំណើម​ជាប់​ជានិច្ច​។​ជាក់ស្ដែង មានកត្តាជាច្រើនដែលជំរុញឲ្យស្បែករបស់យើងកាន់តែយ៉ាប់យឺនទ្វេដង ហេតុដូច្នេះហើយ ស្រីៗយើងគួរកម្ចាត់ចោលកត្តាទាំងនេះ ដើម្បីទទួលបានស្បែកស្រស់ស្អាត និងមានសុខភាពល្អ។

១. ចូល​ចិត្តប្រើប្រាស់​ហ្វូម​លាង​មុខ​​មាន​ជាតិ​កាត់​ខ្លាំង​​៖ ​យើង​គួរ​ជ្រើសរើស​ហ្វូម​​លាង​មុខ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​។​ ការ​ប្រើប្រាស់​ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង​ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​ ក្រហាយ​ និង​រលាក។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​​បំផ្លាញ​ប្រេង​ធម្មជាតិ​នៃ​​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​​ផង​ដែរ​​។ ដូច​នេះ យើងអាច​ជ្រើស​ហ្វូមលាង​មុខ S’Berk Ceramide Hydrating Gentle Cleanser ល្អសម្រាប់គ្រប់សភាពស្បែក ជាពិសេសអ្នកស្បែកស្ងួត និង ងាយប្រតិកម្ម លាងបានជ្រៅនិងជ្រះស្អាត មិនបំផ្លាញសំនើមជាតិទឹករបស់ស្បែក​មិនមានសារធាតុផ្សំនូវ អាល់កុល ទឹកអប់ ផារ៉ាបៀន ឬ គ្លុយតែន រក្សាសំណើមធ្វើឱ្យស្បែកមិនស្ងួតបែបតឹងៗ និងជួយបន្ថយការកើតឡើងនៃស្នាមជ្រួញ។

*S’BERK Ceramide Hydrating Gentle Cleanser

»ធាតុផ្សំសំខាន់ពិសេសដកយកចេញពីធម្មជាតិ ល្អសម្រាប់ស្បែកដូចជា៖ »CERAMIDE: ដើរតួជារបាំងស្បែកដើម្បីពង្រឹងស្រទាប់ស្បែក វាដូចជាខែលការពារស្បែក ធ្វើឱ្យស្បែកមានសំណើម,យឺតរលាស់,ធ្វើឱ្យកោសិកាស្បែកស្រស់ថ្លាកាត់បន្ថយស្នាមជ្រួញ រារាំងការលូតលាស់របស់បាក់តេរីដែលបង្កឱ្យកើតមុន

»Sodium Hyaluronate: ដើរតួជាអ្នកផលិតស្រទាប់ស្តើង(Film Former)ដើម្បីជួយឱ្យស្បែករក្សាសំណើមធ្វើឱ្យស្បែកមិនស្ងួតបែបតឹងៗ និងជួយបន្ថយការកើតឡើងនៃស្នាមជ្រួញ

២. មិន​លាង​ជម្រះ​គ្រឿង​សម្អាង​ចេញ៖ គ្នា​យើង​ខ្លះ​អាច​​​ចូល​គេង​ដោយ​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ចេញ​ ដែល​នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​។​ ជា​ទូទៅ​ គ្រឿង​សម្អាង​រារាំង​ស្បែក​មិន​ឲ្យ​ដក​ដង្ហើម​ ដែល​ធ្វើ​ឲ្យ​​ស្ទះ​រន្ធ​ញើស​ និង​បណ្ដាល​ឲ្យ​កើត​មុន​។​ ដូចនេះ​ មុន​ចូលគេង យើង​ត្រូវ​លាងសម្អាត​គ្រឿង​សម្អាង​ចេញ​ជាមុន​សិន​។​​ ជម្រើសល្អយើងអាចជ្រើសរើស​ប្រើផលិតផល S’Berk AHA/BHA Toner​​ ល្អបំផុតក្នុងការលាងជម្រះគ្រឿងសម្អាងបានស្អាតល្អនៅលើផ្ទៃមុខ យកកោសិកាស្បែកងាប់ចេញ ល្អបំផុតសម្រាប់ស្បែកស្ងួត។

»ពួកវានីមួយៗមានតួនាទីដូចគ្នានោះគឺ

»បន្ថយការរលាកដែលជាសញ្ញាសម្គាល់សំខាន់នៃការកើតមុន និងបញ្ហាស្បែកផ្សេងទៀត

»កាត់បន្ថយការលេចឡើងនៃរន្ធញើសធំនិងស្នាមជ្រួញលើផ្ទៃ

»ជួយឱ្យស្បែកស្មើរល្អ

»ធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធស្បែកទូទៅ

»យកកោសិកាស្បែកងាប់ចេញ

»បង្រួមរន្ធញើសដើម្បីការពារការកើតមុន

៣. ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល​៖ ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ស្ងួត​។ ​ដូចនេះ​ហើយ​ ​គ្នា​យើង​គប្បី​​សាកល្បង​​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​ជាតិ​ទឹក​ស្រាលផ្ដល់​សំណើម​ខ្លាំង​ ដើម្បី​​ងាយ​ផ្ដល់​សំណើម​ដល់​ស្បែកបាន​យូរ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ប្រើ​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល ឬមាន​ជាតិ​សំណើម​ទាប វា​​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​បាន​ពេញលេញ​ឡើយ​។​​​ យើងអាចជ្រើសរើសប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ S’Berk Centella Sunscreen ដោយមានរូបមន្ដផ្សំឡើងពី Centella asiatica ដែលជាសារធាតុចិញ្ចឹមធ្វើឲ្យស្បែកមានសុខភាពល្អ បំបាត់បញ្ហារោល កន្ទួលរមាស់។ ហើយបើយើងនិយាយទៅដល់សាច់គ្រីមគឺ The best មែនទែន មានសភាពទន់ស្រាល មិនប្រតាក លាបងាយជ្រាបចូលស្បែកបានលឿន ជួយផ្ដល់សំណើមបន្ថែមដល់ស្បែក មិនស្អិត ឬបន្សល់សៗនៅលើមុខ សាកសមបំផុតសម្រាប់ស្បែកគ្រប់ប្រភេទ។

*តែទោះជាយ៉ាងណាក៏ដោយមុខមានបញ្ហា គឺមិនដូចមុខដែលធម្មតានោះទេ ដូច្នេះសូមបងប្អូនអញ្ជើញស្វែករកឯកទេសព្រឹក្សាអោយបានច្បាស់លាស់មុននិងសម្រេចប្រើផលិតផលណាមួយចៀសវាង កាន់តែបន្ថែមបញ្ហាលើបញ្ហាដែលមានស្រាប់។

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Previous
Previous

មានមួយមុខនេះលែងខ្វល់ហើយបញ្ហាស្បែកងាយប្រតិកម្ម

Next
Next

មានមួយទីបនេះក្នុងដៃប្រៀបបានដូចជាមានអាវុធសម្ងាត់កម្ចាត់បញ្ហាមុខចាស់បាក់សម្រស់