ស្បែកមុខគគ្រាត រន្ធញើសធំៗដូចសម្បកក្រូច ព្រោះតែអ្នកសាងកំហុសទាំង៤នេះ

ណាគេខ្លះរាល់ថ្ងៃកំពុងតែជួបបញ្ហាស្បែកមុខគគ្រាត រន្ធញើសប្រែជាធំៗឡើងដូចសម្បកក្រូច ហើយអ្វីដែលសំខាន់ទៀតនោះទាំងដែលខ្លួនព្យាយាមថែរក្សាស្បែកមុខមិនដែលរំលងឡើយជាពិសេសការធ្វើ Step Skincare ប្រចាំថ្ងៃប៉ុន្តែមុខនៅតែមិនស្អាតម៉ត់រលោង។ ដូច្នេះនៅថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីកំហុសតូចៗដែលយើងតែងតែធ្វើដោយមិនដឹងខ្លួនហើយទម្លាប់ទាំងនោះជាអ្នកទាញឲ្យស្បែករបស់យើងទៅជាខូចជាដើម ទម្លាប់​ថែទាំ​ស្បែក​ដែលធ្វើឲ្យស្បែកគគ្រាត រន្ធញើសប្រែជាធំៗ ​មាន​ដូច​ខាងក្រោម​៖

១. ស្រ្កាប់​ស្បែក​មុខ​ញឹក​ញាប់​ពេក៖​ ថ្វី​បើ​ផលិតផល​ស្រ្កាប់​ ជួយ​​កម្ចាត់​​សារធាតុ​កខ្វក់​ពី​ស្បែក​មុខ ព្រមទាំង​ជួយ​ឲ្យស្បែក​មុខ​ងាយ​ស្រូប​យក​ជីវជាតិ​ពី​គ្រីម​បាន​ក៏​ដោយ ​តែ​នៅ​ពេល​អ្នក​ជម្រុះ​កោសិកា​មុខ​​ច្រើន​ដង​ពេក ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ក្លាយ​ជា​ស្ងូត ស្តើង ​និង​រន្ធ​រោម​រីក​ធំ។ ​ហេតុ​ផល​នេះ ​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​​ចុះ​ខ្សោយ​នឹង​បរិយាកាស ​ធ្វើ​ឲ្យ​មុខ​ឆាប់​ឡើង​មុន ​និង​គគ្រាត​ស្បែក​។

២. ញិច​មុន៖ ទម្លាប់​ញិច​មុន ​បណ្តាល​ឲ្យ​ប៉ះ​ពាល់​យ៉ាង​អវិជ្ជមាន​ដល់​ស្បែក​លើស​ពី​ការ​គិត។ ​ផល​ប៉ះ​ពាល់​ដំបូង ​គឺ​កើត​ចេញ​ពី​ដៃ​ដល់​តំបន់​ស្បែក​មុខ​ឲ្យ​មុន​រាល​ដាល។ ​​ទន្ទឹម​នឹង​នេះ ​ស្នាម​សល់​ពី​មុន ​និង​ស្នាមរលាក នឹង​ធ្វើ​ឲ្យ​​អ្នក​ត្រូវ​ប្រើ​ផលិតផលបន្ថែមច្រើន​ដើម្បី​ព្យាបាល ពិសេស​វា​ងាយ​ឲ្យ​រន្ធ​រោម​រីកធំ​បំ​ផុត។ ដូច្នេះ ​អ្នក​គួរ​ប្រើ​ផលិត​ផល​ពិសេស​ៗ​ណាមួយ ​ដើម្បី​កម្ចាត់​មុន ដើម្បី​ឲ្យ​មាន​សុវត្ថិភាព និងកាត់បន្ថយពួយកស្នាមដែលសល់ក្រោយពីការញិចមុនអោយបានច្រើនបំផុត។​

៣. ​មិន​ផ្តល់​សំណើម៖ ពិសេស​សម្រាប់​អ្នក​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់ គឺ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ​បាត់​បង់​សំណើម​យ៉ាង​លឿន​បំ​ផុត។ ​កត្តា​នេះ ​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​គគ្រាត ​គ្មាន​សំណើម ​និង​ឆាប់​ចាស់​។ ​ដូច្នេះខ្ញុំសូមណែនាំ S’Berk AHA/BHA Toner​ ដែលវាគឺជាប្រភេទ Toner ខ្លាំងក្នុងការកាត់បន្ថយការលេចឡើងនៃរន្ធញើសធំនិងស្នាមជ្រួញលើផ្ទៃមុខ​ ផ្តល់​សំណើម​ក្នុង​ការ​​ផ្តល់​ជាតិ​ទឹក​​ឲ្យ​ស្បែក​មាន​ពន្លឺ​ និង​សុខភាព​ល្អ​  បង្រួមរន្ធញើសដើម្បីការពារការកើតមុន បន្ថយការរលាកដែលជាសញ្ញាសម្គាល់សំខាន់នៃការកើតមុន និងបញ្ហាស្បែកផ្សេងទៀត ព្រមទាំងជួយឱ្យស្បែកស្មើរល្អ។

៤. ​សម្អាតមុខមិនបានត្រឹមត្រូវ៖ ទម្លាប់ប្រើប្រាស់ហ្វូមសម្អាតមុខដែលមិនបានព្រឹក្សាត្រឹមត្រូវគឺអាចបណ្តាលអោយមុខបងប្អូនមានសភាព ស្ងួត និងអាចអាយបណ្តាលអោយរន្ធរោមរីកធំផងដែរ ព្រោះភាគច្រើនបងប្អូនអាចជ្រើសរើសផលិតផលហ្វូមលាងមុខដែលមានសារធាតុអាស៊ីតខ្ពស់ និងពេលខ្លះទប់ស្កាត់ការបញ្ចេញខ្លាញ់ខ្លាំងពេករហូតដល់ស្បែកស្ងួតខ្លាំង ។ ដូច្នេះខ្ញុំសូមណែនាំនៅផលិតផលហ្វូមដែលប្រើប្រាស់បានទូទៅគ្រប់ស្ថានភាពស្បែក មិនធ្វើអោយស្បែកមុខស្ងួតពេក និងលាងសម្អាតបានល្អផងដែរ គឺ S’Berk Clear Foam ។

*តែទោះជាយ៉ាងណាក៏ដោយមុខមានបញ្ហា គឺមិនដូចមុខដែលធម្មតានោះទេ ដូច្នេះសូមបងប្អូនអញ្ជើញស្វែករកអ្នកឯកទេសព្រឹក្សាអោយបានច្បាស់លាស់មុននិងសម្រេចប្រើផលិតផលណាមួយចៀសវាង កាន់តែបន្ថែមបញ្ហាលើបញ្ហាដែលមានស្រាប់។

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Next
Next

ស្បែកមុខខ្លាញ់គួរថែមុខបែបណាកុំអោយមុខឡើងមុន រន្ធរោមរីកធំ