ស្បែកមុខខ្លាញ់គួរថែមុខបែបណាកុំអោយមុខឡើងមុន រន្ធរោមរីកធំ

បងប្អូនដែល​មាន​ស្បែក​ខ្លាញ់​ តែង​ប្រឈម​នឹង​ការ​ឡើង​ខ្លាញ់​ច្រើន​​ជ្រុល​​ ដែល​នាំ​ឲ្យ​ផ្ទៃ​មុខ​កើត​មាន​បញ្ហា​មួយ​ចំនួន​ ដូចជា​កើត​មុន​ រន្ធ​ញើស​ធំ ឬ​ស្ទះ​រន្ធ​ញើស។ល។ ម្យ៉ាង​វិញ​ទៀត ជាតិ​ពុល និង​ធូលី​ដី​ ក៏​អាច​បង្ក​ឲ្យ​កើត​មាន​កន្ទួល​ពកតូច​ៗនៅ​លើ​ស្បែក​ផង​ដែរ។ យ៉ាង​ណា​មិញ ដើម្បី​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ឲ្យ​បាន​ល្អ គ្នា​យើង​ដែល​មាន​ស្បែក​ខ្លាញ់​គួរ​អនុវត្តន៍​តិចនិក​ថែរក្សា​​ស្បែក​​ដូច​ខាងក្រោម៖

១. សម្អាត​ស្បែក៖ ពិត​ណាស់ ដើម្បី​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​លើស​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​ល្អ ដោយ​លាង​មុខ​ចំនួន​​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ជ្រើសរើស​ហ្វូម​លាង​មុខ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ (Oil-free) និងហ្វូមដែលធ្វើអោយស្បែកមុខយើងស្ងួតខ្លាំង ផងដែរ ខ្ញុំសូមណែនាំផលិតផលមួយដែលយើងអាចប្រើប្រាស់បានលើស្បែកមុខទូទៅគឺ​ S’berk Clear Foam គឺជាហ្វូមលាងសម្អាតសាកសមមែនទែនសម្រាប់ស្បែកមុខខ្លាញ់ ដែលវាគឺជា Foam មានពពុះតិចៗជួយ ជួយសម្អាតមុខបានយ៉ាងប្រសិទ្ធិភាព ក្នុងការជម្រះភាពកខ្វក់ធូលីដី និង ខ្លាញ់ សារធាតុ SALICYLIC ACID ជួយជម្រុះកោសិការក្អែរចាស់ៗលើស្បែក ដើម្បីអោយស្បែករលោង និង ម៉ត់។

២. ជម្រុះ​កោសិកា​ចាស់៖ វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​​ទៀត គឺ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចំនួន​១​ដង ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធានា​ថា​ស្បែក​របស់​យើង​​​ជៀស​ផុត​ពី​ការ​កើត​មុន​គ្រប់​ប្រភេទ ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ភ្លឺ​ស្រស់ថ្លា។​ បងប្អូនគួរប្រើប្រាស់​ S’berk GLASS SKIN ដែលវាគឺជាកំពូលសេរ៉ូម ពូកែលេខ១ ក្នុងការជម្រុះកោសិកាងាប់ និងខ្លាញ់នៅផ្នែកជ្រៅៗនៃរន្ធរោម នាំឲ្យវាអាចកើតមាននៅបញ្ហាស្បែកនាៗ (មុនក្បាលស ក្បាលខ្មៅ រន្ធរោម)។

៣. ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​៖ ស្បែកមុខយើងត្រូវការ ការពារពីពន្លឺ​ ដើម្បីជៀសវាងអោយស្បែកមុខយើងស្ងួត ដូច្នេះយើង​គួរ​​ប្រើក្រែម​ការពារកំដៅថ្ងៃឲ្យ​បាន​ទៀងទាត់ដោយបងប្អូនគួរជ្រើសរើសក្រែមការពារកំដៅថ្ងៃ S’berk Centella Watery Sunscreen ជាក្រែមការពារកំដៅថ្ងៃប្រភេទ Water Base ដែលជ្រាបចូលក្នុងស្បែកបានយ៉ាងល្អមិនមានផ្ទុកពពួកអាល់កុល ឬ ទឹកអប់នោះទេ​ សារធាតុស្រាលៗ ជួយផ្តល់សំណើមបន្ថែមដល់ស្បែក មិនស្អិត ឬ បន្សល់សៗនៅលើមុខ និង មិនក្រហាយភ្នែក ។

៤. ផ្តល់​សំណើម​ដល់​ស្បែក៖ ខ្លាញ់ឡើងខ្លាំងឬលើស គឺដោយសារតែមុខយើងស្ងួតខ្លាំង ឬមានបញ្ហាស្បែកដោយកត្តាផ្សេងៗ ដូច្នេះស្បែកគឺត្រូវការ​ជាតិ​ទឹក​ និង​ការ​ផ្តល់​សំណើម​ ។ នៅ​ពេល​ដែល​យើង​មិន​ផ្តល់​សំណើម​ដល់​ស្បែក​ នោះ​ក្រពេញ​Sebaceous ​នឹង​ផលិត​ខ្លាញ់​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ស្បែក​ផ្សេង​ៗ។ ដូចនេះបងប្អូនគួរតែមានសេរ៉ូមដែលផ្តល់សំណើមសមស្របក្នុងការប្រើប្រាស់លើស្បែកមុខបងប្អូន បងប្អូនអាចប្រើជាសេរ៉ូម S’berk Hyaluronic Acid serum​ ដែលវាតួនាទីផ្ដល់សំណើមដល់ស្បែកស្ងួតឫស្បែកខូច កាត់បន្ថយស្នាមជ្រួញនិងស្នាមឆ្នូតតូចៗលើស្បែក រក្សាតុល្យភាពសំណើមសម្រាប់សុខភាពស្បែកល្អបំផុត ជំរុញការផលិតកូឡាជែនធម្មជាតិ ជួយកាត់បន្ថយការលេចចេញអុចៗនិងស្នាមជាំ និងបន្សាបពពួករ៉ាឌីកាល់សេរី។

*តែទោះជាយ៉ាងណាក៏ដោយមុខមានបញ្ហា គឺមិនដូចមុខដែលធម្មតានោះទេ ដូច្នេះសូមបងប្អូនអញ្ជើញស្វែករកឯកទេសព្រឹក្សាអោយបានច្បាស់លាស់មុននិងសម្រេចប្រើផលិតផលណាមួយចៀសវាង កាន់តែបន្ថែមបញ្ហាលើបញ្ហាដែលមានស្រាប់។

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Previous
Previous

ស្បែកមុខគគ្រាត រន្ធញើសធំៗដូចសម្បកក្រូច ព្រោះតែអ្នកសាងកំហុសទាំង៤នេះ

Next
Next

មានមួយមុខនេះលែងខ្វល់ហើយបញ្ហាស្បែកងាយប្រតិកម្ម