មានមួយមុខនេះលែងខ្វល់ហើយបញ្ហាស្បែកងាយប្រតិកម្ម

ស្បែកងាយប្រតិកម្មលឺតែគេនិយាយ ចុះគេកម្ចាត់បញ្ហានេះបានដោយរបៀបណា? លឺតែគេនិយាយស្បែកមានបញ្ហាងាយប្រតិកម្ម​ ចុះបងប្អូនទាំងអស់គ្នាមានដឹងអត់ស្បែកដែលងាយប្រតិកម្មហ្នឹងគឺជាស្បែកយ៉ាងម៉េចទៅ? ហើយវាចែកចេញជាប៉ុន្មានប្រភេទ​ មានសញ្ញាសម្គាល់អ្វីខ្លះដែលធ្វើឲ្យយើងអាចដឹងថាស្បែករបស់យើងងាយប្រតិកម្ម? ដូច្នេះនៅក្នុងថ្ងៃនេះ Admin នឹងមកស្រាយចម្ងល់ឲ្យបងប្អូនបានដឹងទាំងអស់គ្នាពាក់ព័ន្ធទៅនឹងស្បែកងាយប្រតិកម្ម។

មុននឹងឈានទៅដល់ការដោះស្រាយបញ្ហាស្បែកងាយប្រតិកម្ម Admin ចង់ឲ្យបងប្អូនយល់ពាក្យពីរឃ្លានេះជាមុនសិនគឺ៖

១. Sensitive Skin (ស្បែកងាយប្រតិកម្មពីកំណើត)៖​ គឺជាបញ្ហាស្បែកដែលមានពីកំណើត​ តំណរពូជ ឬ អ្នកធ្លាប់មានជំងឺស្បែកតាំងពីក្មេងដូចជា​ កន្ទាលត្រអាក ( eczema ) ជំងឺមុខក្រហម ( Rosacea ) ឬ ជំងឺស្បែកផ្សេងៗអ្វីដែលងាយសង្កេតគឺ អ្នកមានស្បែកងាយប្រតិកម្ម គឺ មិនមែនមានតែលើមុខទេ គឺមានទាំងដងខ្លួនតែម្តង ដូចជា ស្បែកងាយរោល ឬ ងាយប្រតិកម្ម ជាមួយនឹងសាប៊ូដុសខ្លួន ឬ ទឹកក្រអូប ឬ ទឹកជាដើម។​ ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្មពីកំណើត នោះអ្នកទាំងអស់គ្នាមិនអាចព្យាបាលបានទេ តែអ្វីដែលជួយបានគឺ បញ្ចៀសនូវបញ្ហាទាំងនេះ ដោយជ្រើសរើសផលិតផលលាបដោយប្រុងប្រយ័ត្ម និង ដឹងថាស្បែកយើងមិនចូលចិត្តអី ឬ ចូលចិត្តអ្វីអោយច្បាស់។

២.​ Sensitized skin (ស្បែកងាយប្រតិកម្មបណ្ដាលមកពីខ្លួនឯង)៖ ជាបញ្ហាស្បែកដែលកើតឡើងបណ្តោះអាសន្ន គឺវាបង្ករឡើងដោយសារតែអ្នកខ្លួនឯង ដែលបញ្ហានេះបណ្តាលមកពីយើងប្រើប្រាស់ផលិតផលខុស​ ចេះតែសាកផលិតផលច្រើនមុខផ្ដេសផ្ដាស រួមទាំងការរស់នៅ​​ និងបរិភោគ។ បងប្អូនជាច្រើននៅពេលដែលជួបបញ្ហាបែបនេះតែងតែស្វែងរកផលិតផលដើម្បីដោះស្រាយមិនសូវបានស្វែងយល់ពីឫស្សគុលនៃបញ្ហានោះទេ ត្រូវយល់ថានៅពេលដែលស្បែកបងប្អូនបែបនេះ ពេលខ្លះសូម្បីតែហ្វូមកម្រិតស្រាលប្រើមិនត្រូវផង តាមកំរិតនៃការបំផ្លាញនៃស្បែក​ ។

ដូច្នេះហើយចំពោះដំណោះស្រាយ Sensitive Skin ដូចដែល Admin បានជម្រាបដូចខាងលើគឺយើងមិនអាចព្យាបាលបានទេ វិធីល្អគួរតែមានភាពឆ្លាតវៃក្នុងជ្រើសរើសប្រើប្រាស់ផលិតផលមួយណាដោយប្រុងប្រយ័ត្ន។ ប៉ុន្តែចំពោះបញ្ហា​ sensitized skin Admin មានផលិតផលមួយដែលសាកសមបំផុតក្នុងការប្រើប្រាស់ដែលស្បែកមានបញ្ហាទាំងនេះនោះគឺ​ S’BERK Ceramide Hydrating Gentle Cleanser​ ដែលវាធាតុផ្សំសំខាន់ពិសេសដកយកចេញពីធម្មជាតិ ល្អសម្រាប់ស្បែកដូចជា៖ 

🔸CERAMIDE: ដើរតួជារបាំងស្បែកដើម្បីពង្រឹងស្រទាប់ស្បែកក្រោយពីរងប្រតិកម្មដោយមូលហេតុណាមួយ វាដូចជាខែលការពារស្បែក ធ្វើឱ្យស្បែកមានសំណើម,យឺតរលាស់,ធ្វើឱ្យកោសិកាស្បែកស្រស់ថ្លាកាត់បន្ថយស្នាមជ្រួញ រារាំងការលូតលាស់របស់បាក់តេរីដែលបង្កឱ្យកើតមុន។

🔸Sodium Hyaluronate: ដើរតួជាអ្នកផលិតស្រទាប់ស្តើង (Film Former) ដើម្បីជួយឱ្យស្បែករក្សាសំណើមធ្វើឱ្យស្បែកមិនស្ងួតបែបតឹងៗ និងជួយបន្ថយការកើតឡើងនៃស្នាមជ្រួញ។ 

ល្អសម្រាប់គ្រប់សភាពស្បែក ជាពិសេសអ្នកស្បែកស្ងួត និង ងាយប្រតិកម្មដែលវាអាចលាងបានជ្រៅនិងជ្រះស្អាត មិនបំផ្លាញសំនើមជាតិទឹករបស់ស្បែកអ្វីដែលកាន់តែពិសេសទៀតនោះគឺវាមិនមានសារធាតុផ្សំនូវ អាល់កុល ទឹកអប់ ផារ៉ាបៀន ឬ គ្លុយតែន… អាចឲ្យយើងប្រើប្រាស់ប្រកបទៅដោយទំនុកចិត្តខ្ពស់​ ដូច្នេះហើយចាំដល់ណាទៀតអ្នកដែលមានបញ្ហាស្បែកប្រតិកម្មគួរតែមានមួយក្នុងដៃ។ តែបងប្អូនគួរកុំភ្លេចផងដែរបន្ថែមនៅសារធាតុការពារកម្តៅថ្ងៃ ពន្លឺ UVA & UVB ជាមួយ S’BERK Centella Watery Sunscreen និងបំប៉នបន្ថែមមុនពេលចូលគេង ជាមួយនឹង S’berk Hyaluronic Acid serum ផងដែរ។

បងប្អូនអាចទំនាក់ទំនងជាមួយអ្នកជំនាញព្រឹក្សាផ្នែកស្បែកនៅ Dr Professional Clinic

លេខទូរស័ព្ទ : (Smart) 070 930 933

តាមរយៈតេឡេក្រាម : https://t.me/drprofessional_customer

Previous
Previous

ស្បែកមុខខ្លាញ់គួរថែមុខបែបណាកុំអោយមុខឡើងមុន រន្ធរោមរីកធំ

Next
Next

ស្រីៗមានមុខស្ងួតចៀសបានចៀសទៅរឿងថែទាំស្បែករបៀបនេះ